ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦៦​ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា

FN ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា រួមនិងសមាជិក សមាជិកាប្រមាណ ៥ម៉ឺននាក់ នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧នេះ រួមគ្នាធ្វើពិធីអបអរសាទរខួបគម្រប់៦៦ឆ្នាំ ថ្ងៃកំណើតបក្ស។ ពិធីអបអរសាទរនេះធ្វើយ៉ាងមហោឡារឹកនេះ ធ្វើឡើងនៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងរយៈពេលជាង៣៨ឆ្នាំក្រោយការវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុលពត, CPP នៅតែបន្តដឹកនាំ និងអភិវឌ្ឍន៍ប្រទេសកម្ពុជាទៅលើមាគ៌ាមួយដ៏ល្អប្រសើរ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គណបក្សប្រជាជនកម្ពុជា គឺរបងការពាររបបរាជានិយមដ៏រឹងមាំ មិនអនុញ្ញាតឲ្យពួកប្រតិកិរិយាដ៏អសិរពិសណាមួយមកផ្តួលរំលំរបបរាជានិយមដូចឆ្នាំ១៩៧០នោះឡើយ។ * សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សនយោបាយដែលបានហែលឆ្លងនូវឧបសគ្គគ្រប់បែបយ៉ាង ហើយតែងឈរនៅជាប់ជានិច្ចជាមួយប្រជាជន ព្រមទាំងបានពុះពារផ្តួលរំលំរបបប្រល័យពូជសាសន៍នៅថ្ងៃទី៧ មករា ឆ្នាំ១៩៧៩ នាំមកវិញនូវពន្លឺជាថ្មីសម្រាប់ជាតិ និងប្រជាជន។ * សម្តេចប្រមុខគណបក្សប្រជាជនកម្ពុជា បានបន្តថា ក្នុងរយៈជាង ៣៨ឆ្នាំក្រោយការផ្តួលរំលំរបប … Continue reading ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦៦​ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា